វគ្គភាសាអង់គ្លេសដែលបុគ្គលិករបស់អ្នករៀនដល់ចប់។
ជាមួយ Tutoro បុគ្គលិកម្នាក់ៗមានគ្រូអង់គ្លេស AI ផ្ទាល់ខ្លួន។ មេរៀនមានគុណភាពដូចរៀនជាមួយគ្រូឯកជន ហើយធ្វើឱ្យពួកគេចង់ត្រឡប់មករៀនរាល់ថ្ងៃ។
ចាប់ផ្តើម
កក់ពេលមើលការបង្ហាញ
ចាប់ពី $9 ប៉ុណ្ណោះក្នុងម្នាក់ក្នុងមួយខែ។ ឈប់ជាវពេលណាក៏បាន។
ស្វែងយល់ពីរបៀបប្រើ Tutoro · 2 នាទី
មើលរបៀបដំណើរការ
បិទវីដេអូ
ឡើងកម្រិតថ្មី
A1 → A2
+ 138 XP
ថ្ងៃដែលធ្វើបានល្អបំផុតមកទល់ពេលនេះ
ឈ្នះការប្រកួតមួយទល់មួយ
ឈ្នះ 3 ជុំ ទល់នឹង 1
បញ្ចប់កិច្ចការថ្ងៃនេះអស់ហើយ
3 / 3
Streak 30 ថ្ងៃ
មិនខកខានសូម្បីតែមួយថ្ងៃ
+ 250 កាក់
រង្វាន់ប្រចាំសប្ដាហ៍
ឡើងកម្រិតហើយ
A2 → B1
លេខមួយក្នុងលីគ
ចំណាត់ថ្នាក់ទី 1 ក្នុងចំណោម 30 នាក់
អាចរៀនជាមួយគ្រូថ្មីបានហើយ
Katie
ឆ្លើយត្រូវទាំងអស់
ឆ្លើយត្រូវ 12 ក្នុងចំណោម 12 សំណួរ
រៀនចប់មួយផ្នែកហើយ
ការធ្វើដំណើរ
និយាយបានមួយប្រយោគពេញលេញជាលើកដំបូង
និយាយចេញមកឮៗ
រៀនបានប្រាំមេរៀនជាប់គ្នា
ក្នុងពេលរៀនតែមួយលើក
ទទួលបានឈុតថ្មីហើយ
បានចំណាយ 5 000
ឡើងកម្រិតហើយ
B1 → B2
ប្រឡងនិយាយជាប់ហើយ
សាកល្បងលើកទីពីរ
ក្រុមហ៊ុននានាជឿទុកចិត្តយើង
500
+
ក្រុមហ៊ុន
ប្រើ Tutoro ឱ្យបុគ្គលិករៀនភាសាអង់គ្លេស
1M
+
បុគ្គលិក
រៀនរាល់ថ្ងៃ
87
%
អ្នកប្រើប្រាស់សកម្ម
នៅតែបន្តរៀនក្រោយ 90 ថ្ងៃ
Northbeam
ALTAVIA
Quadra
helioworks
Verado
អ្វីដែលក្រុមហ៊ុនរបស់អ្នកទទួលបានពី Tutoro
រៀនតាមទូរសព្ទត្រឹមតែ 15 នាទីក្នុងមួយថ្ងៃ មិនចាំបាច់រៀបចំកាលវិភាគចូលថ្នាក់។ មកមើលថាក្រុមហ៊ុនអ្នកទទួលបានអ្វីខ្លះ។
ភាសាអង់គ្លេសដែលជួយឱ្យអ្នកចរចាបានសម្រេច
អ្នកដឹកនាំក្រុមហ៊ុន 49% និយាយថា ការយល់ច្រឡំក្នុងការទាក់ទងបានធ្វើឱ្យខកខានកិច្ចព្រមព្រៀងអន្តរជាតិ។ Tutoro ជួយពង្រឹងភាសាអង់គ្លេសរបស់បុគ្គលិកអ្នក ដោយចំណាយតិចជាងរៀនជាមួយគ្រូឯកជនរហូតដល់ 50 ដង។
ការរៀនដែលបុគ្គលិកអ្នកមិនចង់ខកខាន
AI ជួយឱ្យការនិយាយអង់គ្លេសរីកចម្រើនបានច្រើនជាងរៀនជាមួយគ្រូ។ Tutoro ជួយឱ្យបុគ្គលិករៀនជាប់ជាប្រចាំ ហើយការរៀនបែបលេងហ្គេមធ្វើឱ្យបុគ្គលិក 88% រៀនកាន់តែសប្បាយ។
ពង្រឹងសមត្ថភាពបុគ្គលិក សន្សំថ្លៃជ្រើសរើសអ្នកថ្មី
ក្រុមហ៊ុនដែលលើកទឹកចិត្តឱ្យរៀនជាប្រចាំ មានអត្រារក្សាបុគ្គលិកខ្ពស់ជាង 57% និងការផ្លាស់ទៅតួនាទីថ្មីក្នុងក្រុមហ៊ុនច្រើនជាង 23%។ ដូច្នេះ អ្នកមិនសូវត្រូវជ្រើសរើសបុគ្គលិកពីខាងក្រៅទេ។
ប្រៀបធៀបនឹងជម្រើសផ្សេងៗ
ហេតុអ្វី Tutoro ល្អជាង?
បុគ្គលិករៀនបានតាមពេលទំនេរ អ្នកចំណាយពេលគ្រប់គ្រងតិច ហើយងាយរៀបចំថវិកាទុកជាមុន។
តម្លៃអាស្រ័យលើគម្រោង និងចំនួនបុគ្គលិក
ថ្នាក់រៀនជាក្រុម
គ្រូបង្រៀនឯកជន
Tutoro
តម្លៃសម្រាប់បុគ្គលិកម្នាក់
$180 ដល់ $320 ក្នុងមួយខែ
$40 ដល់ $120 ក្នុងមួយម៉ោង
ចាប់ពី $9 ក្នុងមួយខែ
កាលវិភាគរៀន
រៀនតាមម៉ោងកំណត់
ត្រូវកក់ម៉ោងរៀនជាមុន
រៀនពេលណាក៏បាន ទោះទំនេរត្រឹម 15 នាទីក៏ដោយ
ការរៀនតាមតម្រូវការ និងការលើកទឹកចិត្ត
អ្នករៀនទាំងអស់ត្រូវរៀនក្នុងល្បឿនដូចគ្នា ហើយមានសកម្មភាពបែបហ្គេមតិច
រៀនតាមតម្រូវការបានកម្រិតណា អាស្រ័យលើគ្រូ
មេរៀនត្រូវនឹងកម្រិតនិងគោលដៅរបស់បុគ្គលិកម្នាក់ៗ ហើយការរៀនបែបលេងហ្គេមជួយឱ្យពួកគេចង់បន្តរៀន
ការតាមដានរបស់ផ្នែកធនធានមនុស្ស
របាយការណ៍វត្តមាន
ផ្នែកធនធានមនុស្សពិបាកតាមដានការរីកចម្រើន
ផ្ទាំងគ្រប់គ្រងដែលធ្វើបច្ចុប្បន្នភាពភ្លាមៗ និងរបាយការណ៍ពីការរីកចម្រើន
ពង្រីកការរៀនដល់បុគ្គលិកទាំងក្រុមហ៊ុន
ក្រុមកាន់តែច្រើន ការសម្របសម្រួលកាន់តែពិបាក
បន្ថែមបុគ្គលិកម្នាក់ ចំណាយនិងការងារគ្រប់គ្រងក៏កើនតាម
ងាយពង្រីកការរៀនឱ្យដល់បុគ្គលិកទាំងអស់
ជំហានដំបូង
របៀបដំណើរការ
ទិញសិទ្ធិប្រើប្រាស់ដោយខ្លួនឯង រួចអញ្ជើញបុគ្គលិកចូលរួម ហើយគ្រប់គ្នាអាចចាប់ផ្តើមរៀននៅរសៀលថ្ងៃនោះតែម្តង។
ជ្រើសរើសចំនួនអ្នករៀន
ជ្រើសរើសចំនួនបុគ្គលិក និងរយៈពេលជាវ។
អញ្ជើញបុគ្គលិកឱ្យចូលរួម
បិទភ្ជាប់បញ្ជីអាសយដ្ឋានអ៊ីមែល ឬផ្ញើតំណចូលរួមតែមួយឱ្យគ្រប់គ្នា។
បុគ្គលិកចាប់ផ្តើមហាត់និយាយ
គ្រាន់តែចុចលើតំណ ពួកគេអាចចាប់ផ្តើមមេរៀនដំបូងភ្លាម។
តាមដានភាពរីកចម្រើន
មើល Streak សកម្មភាពរៀនប្រចាំសប្តាហ៍ និងការកើនឡើងនៃកម្រិតអង់គ្លេស ក្នុងអេក្រង់តែមួយ។
បន្តរៀនជាប់លាប់
ហេតុអ្វីបុគ្គលិកមិនបោះបង់ការរៀន?
មេរៀនពិតៗ ដែលអ្នកបានហាត់និយាយផ្ទាល់
អ្នកនិយាយ គ្រូឆ្លើយ និងពន្យល់ ហើយឱ្យលំហាត់ហាត់បន្ថែមតាមការសន្ទនា។
ហាត់និយាយបានគ្រប់ស្ថានការណ៍
ហាត់សម្ភាសការងារ និយាយជាមួយពេទ្យ ឬចូលរួមដំណើរផ្សងព្រេង ក៏បាន។ ចង់បង្កើតស្ថានភាពផ្ទាល់ខ្លួនក៏បានដែរ។
ជ្រើសអ្នកដែលអ្នកចង់ជជែកជាមួយ
គ្រូម្នាក់ៗមានសំនៀង និងចរិតខុសៗគ្នា។ ជ្រើសគ្រូដែលអ្នកជជែកជាមួយបានស្រួលចិត្ត។
ដឹងច្បាស់ថាត្រូវពង្រឹងត្រង់ណា
រៀនចប់មួយមេរៀន មើលពិន្ទុរបស់អ្នក និងដឹងថាត្រង់ណាខ្លះដែលអ្នកនៅតែធ្វើខុសដដែលៗ។
រៀនពាក្យហើយ ចាំបានយូរ
ពាក្យដែលអ្នកជិតភ្លេច នឹងត្រឡប់មកក្នុងល្បែងខ្លីៗ ឱ្យអ្នកហាត់រហូតដល់ចាំច្បាស់។
រៀនមានទិសដៅ មិនមែនចេះតែអូសមើល
រៀនចប់មួយមេរៀន អ្នកក៏ឈានទៅមុខមួយជំហានលើផែនទី។ ឆ្លងផុតពិភពមួយ ពិភពបន្ទាប់ក៏បើកឱ្យអ្នកចូល។
ឡើងកម្រិតទាំងអ្នក ទាំងតួអង្គ
បង្កើតតួអង្គរបស់អ្នក។ រាល់មេរៀនជួយឱ្យតួអង្គឡើងកម្រិត និងឈានទៅលីគខ្ពស់ៗ។
សម្រាប់ផ្នែកធនធានមនុស្ស
លែងឆ្ងល់ថាបុគ្គលិកបានចូលរៀនឬអត់
មើលការចូលរៀន ការរីកចម្រើន និងកម្រិតអង់គ្លេសរបស់បុគ្គលិកគ្រប់គ្នា ក្នុងផ្ទាំងគ្រប់គ្រងតែមួយ។ លែងចាំបាច់សួរតាមម្នាក់ៗថារៀនដល់ណាហើយ។
សកម្មភាពរៀនរបស់បុគ្គលិក
30 ថ្ងៃចុងក្រោយ · ទិន្នន័យគំរូ
គណនីមានអ្នកប្រើ
មើលថាក្នុងមួយសប្តាហ៍ មានបុគ្គលិកប៉ុន្មាននាក់ប្រើសិទ្ធិដែលអ្នកបានទិញឱ្យ
កម្រិតភាសាអង់គ្លេសរបស់បុគ្គលិកម្នាក់ៗ
កម្រិត A1 ដល់ C1 តាមស្តង់ដារ CEFR ធ្វើបច្ចុប្បន្នភាពតាមការរីកចម្រើនរបស់អ្នករៀន។
សកម្មភាពរៀនរបស់បុគ្គលិកម្នាក់ៗ
ចំនួននាទីរៀនប្រចាំសប្តាហ៍ មេរៀនដែលបានបញ្ចប់ និង Streak
របាយការណ៍រួចរាល់ គ្រប់ពេលផ្នែកហិរញ្ញវត្ថុត្រូវការ
ទាញយកទិន្នន័យដែលអ្នកឃើញលើអេក្រង់ជាឯកសារ CSV
Tutoro ស័ក្តិសមសម្រាប់អ្នកណា?
សម្រាប់អ្នកដែលចេះអង់គ្លេសបន្ថែមបន្តិច ក៏ធ្វើការប្រចាំថ្ងៃបានស្រួលជាងមុន។
ចាប់ផ្ដើម
ក្រុមគាំទ្រអតិថិជន
ផ្នែកលក់
ផ្នែកវិស្វកម្ម
សណ្ឋាគារ និងភោជនីយដ្ឋាន
ការលក់រាយ
សុខាភិបាល
ផ្នែកទីផ្សារ
រឿងរ៉ាវជោគជ័យ
តើក្រុមហ៊ុនទាំងបីមានអ្វីផ្លាស់ប្តូរខ្លះ?
ពីមុន យើងពិបាកធ្វើឱ្យបុគ្គលិកចង់បន្តរៀនភាសាអង់គ្លេស។ តាំងពីមាន Tutoro ពួកគេរៀនដោយរីករាយ រៀនបានជាប់លាប់ ហើយចាត់ទុកថាជាអត្ថប្រយោជន៍ដ៏មានតម្លៃដែលក្រុមហ៊ុនផ្តល់ឱ្យ។ បុគ្គលិកក៏ពេញចិត្តនឹងកន្លែងធ្វើការជាងមុនដែរ។
ប្រធានផ្នែកធនធានមនុស្ស
Northbeam
ឥឡូវ បុគ្គលិកផ្នែកសេវាអតិថិជនរបស់យើងទាក់ទងជាមួយអតិថិជនអន្តរជាតិដោយទំនុកចិត្តជាងមុន ហើយកម្រត្រូវបញ្ជូនបញ្ហាទៅឱ្យថ្នាក់លើជួយដោះស្រាយ។ ពួកគេប្រាស្រ័យទាក់ទងបានច្បាស់ជាងមុន និងដោះស្រាយការងារដោយខ្លួនឯងបានកាន់តែច្រើន។ អតិថិជនក៏ទទួលបានសេវាកាន់តែល្អ។
ប្រធានផ្នែកគាំទ្រអតិថិជន
Altavia
ឥឡូវយើងមើលឃើញច្បាស់ហើយថា ថវិកាដែលចំណាយលើការបណ្តុះបណ្តាលផ្តល់លទ្ធផលអ្វីខ្លះ។ ទិន្នន័យវិភាគរបស់ Tutoro បង្ហាញថាបុគ្គលិកចូលរៀនសកម្មប៉ុណ្ណា រីកចម្រើនដល់ណា និងត្រូវពង្រឹងជំនាញអ្វីបន្ថែម។ យើងអាចសម្រេចចិត្តដោយផ្អែកលើទិន្នន័យពិតបានហើយ។
នាយកប្រតិបត្តិការ
Helioworks
តម្លៃ
ចាប់ពី $9 ក្នុងមួយខែ សម្រាប់បុគ្គលិកម្នាក់
តើអ្នកចង់ឱ្យបុគ្គលិកប៉ុន្មាននាក់ចូលរៀន?
ឱ្យបុគ្គលិកទាំងអស់បន្តរៀន ក្នុងតម្លៃពិសេសរួមតែមួយ។
សម្រាប់បុគ្គលិកម្នាក់ ក្នុងមួយខែ
បើរៀនជាក្រុម ត្រូវចំណាយ
បើរៀនជាមួយគ្រូផ្ទាល់ខ្លួន ត្រូវចំណាយ
តោះ គណនាថ្លៃចំណាយជាមួយគ្នា
បើមានអ្នករៀនលើសពី 1,000 នាក់ យើងនឹងរៀបចំតម្លៃជូនក្រុមហ៊ុនរបស់អ្នកដោយឡែក ជាមួយតម្លៃពិសេសតាមចំនួនអ្នករៀន និងការទូទាត់តាមវិក្កយបត្រ។ ក្រុមការងារផ្នែកលក់របស់យើងនឹងជួយអ្នកគណនាថ្លៃចំណាយ។
កក់ពេលមើលការបង្ហាញ
រយៈពេលជាវ
អ្នករៀន
Tutoro កញ្ចប់សម្រាប់អ្នក
បោះបង់ពេលណាក៏បាន
មានបុគ្គលិកប៉ុន្មាននាក់ចូលរៀន?
ឱ្យបុគ្គលិកទាំងអស់រៀនបានជាប់ជាប្រចាំ និងសប្បាយ ជាមួយតម្លៃបញ្ចុះពិសេសតែមួយ។
សំណួរដែលសួរញឹកញាប់
តើចាប់ផ្តើមប្រើ Tutoro សម្រាប់ក្រុមហ៊ុនយ៉ាងដូចម្តេច?
បង្កើតគណនីក្រុមហ៊ុន ជ្រើសចំនួនបុគ្គលិកដែលនឹងរៀន រួចផ្ញើការអញ្ជើញទៅពួកគេ។ ម្នាក់ៗនឹងបានរៀនភាសាអង់គ្លេសតាមកម្រិតនិងគោលដៅរបស់ខ្លួន។ ចង់ស្គាល់ Tutoro សិនមែនទេ? កក់ពេលមើលការបង្ហាញផ្ទាល់បាន។
Tutoro មានតម្លៃប៉ុន្មាន ហើយបង់ប្រាក់តាមរបៀបណា?
Tutoro មានតម្លៃចាប់ពី $9 ក្នុងម្នាក់ក្នុងមួយខែ សម្រាប់បុគ្គលិកយ៉ាងតិច 5 នាក់។ បង់តាមកាត ឬបង្កើតវិក្កយបត្រដោយស្វ័យប្រវត្តិនៅលើផ្ទាំងគ្រប់គ្រងក្រុមហ៊ុនរបស់អ្នកបានភ្លាម។
តើខ្ញុំអាចផ្ទេរសិទ្ធិប្រើប្រាស់ទៅឱ្យបុគ្គលិកម្នាក់ទៀតបានទេ?
បាន។ បើបុគ្គលិកណាម្នាក់ចាកចេញ ឬលែងត្រូវការប្រើ អ្នកអាចផ្ទេរសិទ្ធិរបស់គេទៅឱ្យអ្នកផ្សេងបាន។ ដូច្នេះ អ្នកមិនបាច់ទិញសិទ្ធិប្រើប្រាស់ថ្មីរាល់ពេលមានអ្នកមកជំនួសទេ។
ខ្ញុំអាចបន្ថែម ឬបន្ថយចំនួនអ្នករៀនបានគ្រប់ពេលទេ?
អ្នកអាចបន្ថែមឬបន្ថយចំនួនអ្នកប្រើតាមតម្រូវការ ដោយរក្សាយ៉ាងតិច 5 នាក់។ ការកែប្រែថ្លៃសេវានឹងអាស្រ័យលើលក្ខខណ្ឌនៃការជាវរបស់អ្នក។
បុគ្គលិកនឹងរៀនចេះអ្វីខ្លះជាមួយ Tutoro?
Tutoro មានគ្រប់យ៉ាងសម្រាប់រៀនភាសាអង់គ្លេស៖ មេរៀនជាមួយគ្រូ AI ការហាត់និយាយ ស្តាប់ អាន និងលំហាត់អន្តរកម្ម។ មានទាំងការពិនិត្យការបញ្ចេញសំឡេង និងមតិកែលម្អភ្លាមៗ។ ទាំងអស់នេះនៅក្នុងកម្មវិធីតែមួយ។
តើ Tutoro កែសម្រួលការបង្រៀនតាមកម្រិតភាសាអង់គ្លេសរបស់បុគ្គលិកម្នាក់ៗទេ?
មាន។ បុគ្គលិកម្នាក់ៗទទួលបានផែនការរៀនស្របតាមកម្រិតនិងគោលដៅរបស់ខ្លួន។ សកម្មភាពរៀនបែបលេងហ្គេមជួយឱ្យពួកគេសប្បាយនឹងការរៀន ហើយចង់បន្តរៀនទៀត។
បុគ្គលិកត្រូវចំណាយពេលរៀនប៉ុន្មានក្នុងមួយថ្ងៃ?
បុគ្គលិកអាចរៀនម្តងត្រឹម 15 នាទី ពេលណាទំនេរក៏បាន។ គ្មានម៉ោងចូលរៀនកំណត់ ហើយក៏មិនបាច់កក់ម៉ោងរៀនជាមុនដែរ។
តើ Tutoro ជួយឱ្យបុគ្គលិកចង់បន្តរៀនដោយរបៀបណា?
Tutoro មានមេរៀនដែលត្រូវនឹងតម្រូវការរបស់បុគ្គលិកម្នាក់ៗ ការរៀនបែបលេងហ្គេម រង្វាន់ និងលំហាត់ដែលពួកគេអាចចូលរួមឆ្លើយឆ្លងបាន។ ពួកគេក៏ចង់រៀនជាប្រចាំ រហូតក្លាយជាទម្លាប់ប្រចាំថ្ងៃ។
តើផ្នែកធនធានមនុស្សអាចតាមដានការរីកចម្រើនរបស់បុគ្គលិកម្នាក់ៗបានទេ?
បាន។ ក្នុងផ្ទាំងគ្រប់គ្រងរបស់ក្រុមហ៊ុន អ្នកអាចមើលថាបុគ្គលិកម្នាក់ៗរៀនញឹកញាប់ប៉ុណ្ណា និងរីកចម្រើនដល់ណាហើយ។ ផ្នែកធនធានមនុស្សអាចតាមដានទាំងការចូលរៀន និងការរីកចម្រើនរបស់បុគ្គលិកទាំងអស់បានយ៉ាងងាយ។
បុគ្គលិកត្រូវមានអ៊ីមែលក្រុមហ៊ុនទេ?
មិនចាំបាច់ទេ។ កូដអញ្ជើញមិនជាប់នឹងអាសយដ្ឋានអ៊ីមែលណាមួយឡើយ។ អ្នកណាបញ្ចូលកូដ អ្នកនោះទទួលបានសិទ្ធិប្រើប្រាស់។ បើបុគ្គលិកប្រើ Tutoro ជាមួយគណនីផ្ទាល់ខ្លួនរួចហើយ ពួកគេនៅតែរក្សា Streak លីគ និងពាក្យដែលបានរៀនទាំងអស់។ គ្រាន់តែបន្ថែមសិទ្ធិប្រើប្រាស់របស់ក្រុមហ៊ុនទៅក្នុងគណនីដដែលបានហើយ។
តើត្រូវមានបុគ្គលិកយ៉ាងតិចប៉ុន្មាននាក់ ទើបអាចចុះឈ្មោះបាន?
មានបុគ្គលិកត្រឹមតែ 5 នាក់ ក៏ចាប់ផ្តើមប្រើ Tutoro សម្រាប់ក្រុមហ៊ុនបានដែរ។ ស័ក្តិសមទាំងក្រុមហ៊ុនតូច និងក្រុមហ៊ុនដែលកំពុងរីកចម្រើន។
រៀនជាទម្លាប់ រីកចម្រើនរាល់ថ្ងៃ
ឱ្យបុគ្គលិករបស់អ្នករៀនអង់គ្លេសកាន់តែងាយ និងមានប្រសិទ្ធភាព ជាមួយមេរៀនដែលត្រូវនឹងតម្រូវការម្នាក់ៗ រៀនសប្បាយ ហើយងាយឆ្លៀតរៀនក្នុងថ្ងៃធ្វើការ។
ចាប់ផ្តើម
កក់ពេលមើលការបង្ហាញ